Site icon SAM INSPIRE Event Planner Cambodia

ចំនួនភពសរុបបច្ចុប្បន្ន – Total List of Planets

Total Number of Planets 2021

តើភពមានប៉ុន្មាន ប្រាំបី(៨)ឬក៏ប្រាំបួន(៩)?

ចំនួនភពសរុបមានតែប្រាំបី(៨)ទេ ព្រោះពីឆ្នាំ២០០៦មក ភពភ្លូតូត្រូវបាន IAU ដកចេញពីចង្កោមភពទាំងប្រាំបួន(៩) និងទម្លាក់វាមកនៅត្រឹមជាភពបម្រុងវិញ។

នៅឆ្នាំ២០០៦ ភពភ្លូតូត្រូវបានសមាជិកនៃសហភាពតារាសាស្ត្រអន្តរជាតិ (International Astronomical Union​ – IAU)បោះឆ្នោតទម្លាក់។ ភ្លូតូជាភពកូនពៅឈរលេខរៀងទីប្រាំបួន ដែលមានអាយុកាលជាង៧០ឆ្នាំ បើគិតត្រឹមឆ្នាំ២០០៦។ ភ្លូតូត្រូវបានរកឃើញនៅឆ្នាំ១៩៣០ ដោយតារាវិទូអាមេរិកឈ្មោះ Clyde Tombaugh

សៀវភៅនិងឯកសារសិក្សាត្រូវបានធ្វើបច្ចុប្បន្នភាពយ៉ាងឆាប់រហ័សដើម្បីចុះបញ្ជីសមាជិកទី៩នេះទៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅតាមបណ្ដាប្រទេសនានារួមទាំងកម្ពុជាផងដែរ។

ការរកឃើញភពបីថ្មីដែលអាចប្រៀបធៀបទៅនឹងភ្លូតូបាន មាដូចជា Quaoar ប្រកាសក្នុងឆ្នាំ២០០២ Sedna​ (សេដណា) ប្រកាសក្នុងឆ្នាំ២០០៣ និង Eris (អេរីស) ប្រកាសក្នុងឆ្នាំ២០០៥។

ការរកឃើញនេះបានជម្រុញឱ្យសហភាពតារាសាស្ត្រអន្តរជាតិ(AIU) បង្កើតគណៈកម្មាធិការមួយដែលមានភារកិច្ចកំណត់នូវអ្វីដែលបានបង្កើតេពាក់ព័ន្ធនៅលើភព ដោយមានគោលបំណងដាក់សេចក្តីព្រាងចុងក្រោយមុនពេលមហាសន្និបាតទូទៅរបស់សមាជិកនៃIAU នៅទីក្រុងប្រាក (Prague)មកដល់។ ក្រោមផែនការដំបូង រ៉ាឌីកាល់ចំនួននៃភពនឹងកើនឡើងពី ភព ទៅ ១២ភព ប៉ុន្តែការរំពឹងនេះមានផលផ្ទុយទៅវិញ។

ចាប់តាំងពីពេលនោះមក ទើបលំដាប់ថ្នាក់ ឬអត្ថន័យរបស់ភពត្រូវបានបែងចែកជាថ្មី ដោយបន្ថែមក្រុមភពបម្រុង (ភពមិនពេញលក្ខណៈ ឬ Dwarf Planet)។
នៅថ្ងៃទី២៤ ខែសីហាដែលជាថ្ងៃចុងក្រោយនៃសន្និបាតសមាជិកបានបោះឆ្នោតអនុម័តនូវបញ្ជាក់ពីលក្ខណៈវិនិច្ឆ័យសម្រាប់ការដាក់ឈ្មោះភពឬការឱ្យអត្ថន័យភពថាជា៖

ចាប់ពីខែសីហា ឆ្នាំ២០០៦នោះមក ទើបភពភ្លូតូត្រូវបានសហភាពតារាវិទូអន្តរជាតិ (IAU) បានដកចេញពីចង្កោមភពជាផ្លូវការតែម្តង និងទម្លាក់វាមកនៅត្រឹមជាភពបម្រុងវិញ។

ចំនួនភពសរុបបច្ចុប្បន្នមានប្រាំបី(៨)

ចំនួនភពបម្រុងសរុបបច្ចុប្បន្នមាន២០០ភព

ក្រុមតារាវិទូប៉ាន់ស្មានថាអាចមានភពមបម្រុង(Dwarf Planets) ចំនួន២០០ នៅក្នុងប្រព័ន្ធព្រះអាទិត្យនិងខ្សែក្រវ៉ាត់គុបភឺរ(Kuiper Belf)។ ប៉ុន្តែភពដែលគេនិយមលើកយកមកនិយាយមានដូចជា៖​ Ceres, Pluto, Eris, Haumea, and Makemake Sedna and Quaoa

ចំណាំៈ សូមបងប្អូនជួយផ្ដលឈ្មោះជាភាសារខ្មែរយើងផង យើងខ្ញុំនឹងកែលម្អរអត្ថបទនេះតាមក្រោយទៀង។

Exit mobile version